(សៀមរាប)៖​ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប យ៉ាងសប្បាយរីករាយគ្រប់ៗគ្នា។ 

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង ចូលរួមជាមួយសមត្ថកិច្ចចម្រុះ យកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ ល្បាតការពារ សន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានមោទនភាពបំផុត ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទស្នាលពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានចូលរួមកម្សាន្តសប្បាយផងដែរ។