(ភ្នំពេញ)៖ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ ចំនួន៤៥នាក់ បានចូលរួមសហការសម្របសម្រួលក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
ការចុះពិនិត្យ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅក្នុងបរិវេណបឋមសិក្សា-អនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រៃវែង នៅភូមិព្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ៕