(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ស.ស.យ.ក នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំថវិកាចូលរួមរំលែក ទុក្ខក្រុមគ្រួសារសពយុវតីម្នាក់ដែលស្លាប់ដោយឆ្កែឆ្កួតខាំ នៅឃុំរបៀប និងសពអតីតមេបញ្ជាការរងផ្នែកសឹករងស្រុកម្នាក់ ដែលស្លាប់ដោយរោគាពាធនៅឃុំរងរឿង។
នៅក្នុងឱកាសនោះលោក ហោ ប៊ុនហួរ បាននាំសាររំលែកទុក្ខយ៉ាងក្រៀមក្រមបំផុតពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងលោក យុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះថ្នាក់ផ្សេងៗ។
សូមបញ្ជាក់ថា អំណោយដែលនាំមកចូលរួមរំលែកទុក្ខនាពេលនេះ រួមមាន៖ សពលោក ភី ភន អតីតមេបញ្ជាការរងផ្នែកសឹករងស្រុករវៀង រស់នៅនៅភូមបុះពៃ ឃុំរុងរឿង មានទឹកសុទ្ធ១៥យួរ ទឹកផ្លែឈើ២កេស និងថវិកា១ ៣១០ ០០០ រៀល និងជូនថវិកាចាស់ជរា នៅក្នុងពិធីបុណ្យចំនួន១២នាក់ ក្នុងម្នាក់ៗ ២០ ០០០ រៀល។
ចំពោះសពយុតី ជួន នីសា អាយុ១៥ឆ្នាំ នៅភូមិតាំងត្រក ឃុំរបៀប ទទួលមរណៈភាព ដោយឆ្កែឆ្កួតខាំតែរយៈពេល៣ថ្ងៃ ក្រុមការងារបានចូលរួមបុណ្យសពនូវចំនួន២៤០ ០០០រៀល ទឹកសុទ្ធ៤យួរ និងបានឧបត្ថម្ភថវិកាជូនចាស់ជរា ចំនួន៤នាក់ ក្នុងម្នាក់២០០០០រៀលផងដែរ៕