(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ខ ត្រូវចូលរួមថែរក្សា «សន្តិភាព» ឲ្យបានគង់វង្ស កាលណាយើងការពារ «សន្តិភាព» អត់បានជឿតាមការញុះញង់របស់គេ នឹងធ្វើឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមម្តងទៀត។
លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រទេសជាតិមានស្ថេរភាព និងសន្តិភាព ទើបបានមានអង្កការ «Aide et Action» សប្បុរសជនក្នុង និងក្រៅប្រទេស បានមកនឹងចូលរួមសាងសង់អាគារសិក្សានេះឡើង ដែលសម្ភោទដាក់ឲ្យប្រើប្រាស់នាពេលនេះ។
ការអំពាវនាវយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា សៀង ណាំ នោក្នុងពិធីសម្ភោទដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា៤ខ្នង ស្មើនឹង៣៤បន្តប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងលោក លី ប៉ុនណា ប្រធានបន្ទីរអប់រំ យុវជន និងកីឡាខេត្ត, ថ្នាក់ដឹកនាំអង្កការ «Aide et Action» សប្បុរសជនក្នុង និងក្រៅប្រទេស, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
អ្នកឧកញ៉ា សៀង ណាំ បានបន្តថា សម្តេចតេជោ ហ៊ុន សែន សម្តេចយកចិត្តទុកដាក់ណាស់លើវិស័យអប់រំនេះ ដើម្បីអភិវឌ្ឍប្រទេសជាតិ ព្រោះថាសម័យ ប៉ុល ពត គោលការណ៍របស់វាមិនឲ្យមានសាលារៀន និងបានសម្លាប់ធនធានមនុស្សគ្មានសល់ដែរ។ ដូច្នេះហើយ គោលនយោបាយរបស់គណបក្សប្រជាកម្ពុជា យកអ្នកចេះខ្លាំងបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកអត់ចេះ។
អ្នកឧកញ៉ា បន្តថា ដោយសារតែប្រទេសជាតិយើងជួបតែសង្គ្រាមទុកលំបាក វេទនា រហូតមកដល់ឆ្នាំ១៩៩៨ ហើយបច្ចុប្បន្ននេះ យើងមានស្ថេរភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាដែលប្រទេសមានសន្តិភាព ទើបមានអង្កការ «Aide et Action» សប្បុរសជនក្នុង និងក្រៅប្រទេស បានមកជួយអភិវឌ្ឍប្រទេសយើងស្ទើរគ្រប់វិស័យ មិនថាតែវិស័យអប់រំនោះទេ ប្រសិនបើប្រទេសមានសង្រ្គាម មិនមានអង្កការ «Aide et Action» សប្បុរសជនក្នុង និងក្រៅប្រទេសមកជួយយើងដែរ។
អ្នកឧកញ៉ា បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ណែត ក៏ដូចជាសម្តេចពិជ័យសេនាទៀ បាញ់ សម្តេចបានមានប្រសាសន៍ហើយថា យើងត្រូវរួបរួមគ្នា កំជឿទៅលើការញុះញ៉ង់របស់គេ ព្រោះការញុះញ៉ង់របស់គេពីអតីតកាលបានធ្វើឲ្យខ្មែរបែកបាក់គ្នា ខ្មែរធ្វើសង្គ្រាមជាមួយខ្មែរ។
អ្នកឧកញ៉ាបន្តថា មកដល់ឆ្នាំ១៩៧០ លន់ ណុល ធ្វើរដ្ឋប្រហារ ១៨មិនា ធ្វើឲ្យប្រទេសរបស់យើងជួបសង្គ្រាមរហូតអស់រយៈ៥ឆ្នាំ រហូតមកដល់ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ ប្រជាពលរដ្ឋនៅតាមរាជធានី ខេត្ត មានការសប្បាយរីករាយណាស់ ដោយពួកគាត់គិតថា ប្រទេសយើងបានសន្តិភាព ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ប៉ុល ពត បានដេញប្រជាពលរដ្ឋចេញពីទីក្រុងទាំងអស់ ហើយបានបង្អត់អាហារ សិស្សនុសិស្សក៏មិនឲ្យរៀនសូត្រ និងមិនមានសាសនាផងដែរ។
អ្នកឧកញ៉ា បន្ថែមថា យើងបានរំដោះចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ១៩៧៩ នេះហើយជាជីវិតទី២របស់យើងទាំងអស់គ្នា ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។ ដូច្នេះតាំងពីឆ្នាំ១០៧៩មក ប៉ុល ពត នៅតែមានអង្កការចាត់តាំងច្បាំងជាមួយរដ្ឋកម្ពុជា និងមានអ្នកស្លាប់ ពិការ ស្រ្តីមេម៉ាយ និងកូនកំព្រាជាដើម។ រហូតមកដល់ឆ្នាំ១៩៩៣ អ៊ុនតាក់ចូលមករួបរួមជាតិ ប៉ុន្តែខ្មែរក្រហមនៅតែមិនមកចូលរួមបោះឆ្នោតទៀត បន្ទាប់ពីបោះឆ្នោតអ៊ុនតាក់រួចបាញ់គ្នាទៀត រហូតដល់ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ចេញធ្វើនយោបាយ ឈ្នះ ឈ្នះ បានយើងមានសន្តិភាព ស្ថេរភាព រហូតដល់បច្ចុប្បន្ននេះ។
អ្នកឧកញ៉ាបញ្ជាក់ថា ដោយវិបត្តិកូវីដ១៩ បានធ្វើឲ្យខេត្តសៀមរាប មានការប៉ះពាល់ជាច្រើន នៅក្នុងវិស័យទេសចរណ៍ មានដូចជា៖ សណ្ឋគារ មគ្គុទេសទេសចរន៍ ទីភ្នាក់ងារទេសទេសចរណ៍ និងអ្នកប្រកបមុខរបរជាច្រើនទៀត ទោះយើងជួបញ្ហាពិតម៉ែនប៉ុន្តែយើងនៅតែសប្បាយ ដោយសារមាន «សន្តិភាព» មិនដូចប្រទេសគេជួបបញ្ហា និងមានសង្គ្រាមទៀត នឹងបន្តរហូតមកដល់បច្ចុប្បន្ននេះ។
អ្នកឧកញ៉ាក៏បានក្រើនរំលឹកដល់សិស្សនុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍនាពេលអនាគត់ និងបានថ្លែងអំណរអគុណដល់អង្កការ «Aide et Action» សប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានចូលរួមក្នុងកសាងអាគារសិក្សានេះឲ្យសម្រេចបានជាស្ថាពរ។
លោក លី ប៉ុនណា បានលើកឡើងពីប្រវត្តិសាលាបឋមសិក្សាខ្នារ ជាគ្រឹះស្ថានសិក្សាសាធារណៈ ដែលមានទីតាំងនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ចម្ងាយពីផ្លូវជាតិលេខ៦ ប្រហែល២,០០០ម៉ែត្រ។ មានព្រំប្រទល់ជាប់នឹង ខាងត្បូងជាប់ត្រពាំងខ្នារ ខាងលិចជាប់ផ្លូវផ្សារខ្នារ ខាងជើងជាប់ផ្ទះ អ្នកភូមិ និងខាងកើតជាប់ផ្ទះអ្នកភូមិ មានផ្ទៃក្រឡាចំនួន៦៣០០ម៉ែត្រក្រឡា។ សាលាបឋមសិក្សាខ្នារ ចាប់ដំណើរការបង្រៀនតាំងពីឆ្នាំ១៩៧៩មកម្លេះ ដែលកាលនោះសាលា គឺមិនទាន់មានលក្ខណៈងាយស្រួលនៅឡើយសម្រាប់គ្រូៗ និងសិស្សនៅឡើយ។
លោកបញ្ជាក់ថា សាលារៀននេះ ត្រូវបានចាប់ផ្តើមសាងសង់ដំបូង ដោយព្រឹទ្ធាចារ្យនៅក្នុងភូមិខ្នារតែម្តង ដីសាលាខ្នារនេះ ត្រូវបានផ្តល់ឱ្យដោយចាស់ៗព្រឹទ្ធាចារ្យក្នុងភូមិខ្នារនេះតែម្តង។ ចំពោះការសាងសង់សាលានេះ ទាំងនាយកសាលា គណៈកម្មការគ្រប់គ្រងសាលា ពិតជាតស៊ូខ្លាំងណាស់ ដើម្បីកូនៗលោកបានធ្វើបុណ្យផ្កាប្រាក់ និងស្វែងរកដៃគូរក្នុង និងក្រៅប្រទេស ព្រមទាំងអង្គការផ្សេងៗផងដែរ៕