(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានអាស៊ាន បានបញ្ចេញវីឌីអូនៃសកម្មភាពការងារនៃការកាន់តំណែងក្នុងឆ្នាំទី ២ របស់បណ្ឌិត កៅ គឹមហួន ក្នុងនាមជាអគ្គលេខាធិការអាស៊ាន។

នៅក្នុងចុងបញ្ចប់នៃវីឌីអូ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា «ស្របពេលដែលយើងឈានចូលឆ្នាំ២០២៥ ខ្ញុំសូមថ្លែងនូវការដឹងគុណចំពោះ ប្រទេសសមាជិកអាស៊ាន ទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចសហការឥតងាករេ។ ជាមួយគ្នា យើងបានបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែការធ្វើដំណើររបស់យើង នៅវែងឆ្ងាយណាស់។ សូមឱ្យយើងបន្តប្រឹងប្រែងធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើតសហគមន៍អាស៊ានមួយដែលមានភាពធន់ ប្រកបដោយបរិយាប័្នន និងមានវិបុលភាពសម្រាប់ទាំងអស់គ្នា»

សូមជម្រាបជូនថា កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ បណ្ឌិត កៅ គឹមហួន បានចូលកាន់តំណែងជាអគ្គលេខាធិការទី ១៥ របស់អាស៊ាន៕