(រដ្ឋចូហូរ)៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) បានសន្យាចំពោះភាគីកម្ពុជាបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុប និងជំរុញការវិនិយោគលើវិស័យទេសចរណ៍កម្ពុជា។
ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី TINA JAMLUDDIN ប្រធានតំណាងប្រទេសនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅទីក្រុងចូហូរបារុ រដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី។
ក្រៅពីការសន្យាជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុប និងជំរុញការវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ភាគីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ក៏បានចែករំលែកទិន្នន័យសម្រាប់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងឌីជីថល៕