(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Alvin Tan ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី និងលោកស្រី Melissa Ow នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សិង្ហបុរី។
ជំនួបពិភាក្សាការងារនេះធ្វើឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅទីក្រុងចូហូរបារុ រដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី៕