(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញលែងកូនត្រីចម្រុះពណ៌ ត្រីនាងចម ត្រីកន្ទុយបី ប្រមាណ ៥ពាន់ក្បាល ចូលក្នុងបឹងតាកែវ។

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលខេត្តតាកែវ រដ្ឋបាលជលខេត្តតាកែវបានធ្វើពិធីលែងកូនត្រីចម្រុះពណ៌ចូលបឹងតាកែវ ប្រមាណ៥ពាន់ក្បាល ដើម្បីបង្កើនសោភ័ណ្ឌផ្ទៃបឹង បង្កការកម្សាន្តសប្បាយដល់បងប្អូនប្រជាពលរដ្ឋ មកកម្សាន្តនៅមាត់បឹង ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅក្រុងដូនកែវ ដែលជាបេះដូង នៃខេត្តតាកែវ ឲ្យកាន់តែច្រើនថែមទៀត៕