(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក-ស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ-ប្រធានអង្គភាពចំណុះនាយកដ្ឋានទាំងអស់។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋានបន្ដពង្រឹងលើការងារគ្រប់គ្រង់មន្ដ្រីក្រោមឱវាទ ថែរក្សាមធ្យោបាយ សម្ភារបច្ចេកទេស និងយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខមន្ដ្រីដែលមានជំងឺ។ កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយភាពស្និតស្នាល៕