(ភ្នំពេញ)៖ កម្ពុជាជាប្រទេស ដែលកំពុងមានការរីកចំរើន យ៉ាងឆាប់រហ័សគ្រប់វិស័យ ហើយការរីកចំរើនទាំងអស់នេះ ជំរុញឲ្យវិស័យអចលនវត្ថុ នៅប្រទេសកម្ពុជា មានសន្ទុះកើនឡើងលំដាប់ស្តង់ដារអន្តរជាតិ។
ការសម្លឹងឃើញការរីកចំរើ នដ៏ឆាប់រហ័ស និងឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា លោក Edwin Low ដែលជាប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Spring CJW Development Pte Ltd បានឲ្យដឹងថា ដើម្បីបង្ហាញ និងផ្តល់ព័ត៌មានដល់អ្នកវិនិយោគពីក្រៅប្រទេស និងអ្នកវិនិយោគក្នុងស្រុក ឲ្យកាន់តែយល់ច្បាស់អំពីសក្តានុពល នៃការវិនិយោគ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spring CJW Development Pte Ltd របស់លោកបានរួមសហការ ជាមួយធនាគារហ្វីលីព បង្កើតនូវកម្មវពិធីនេះ ឡើងដើម្បីផ្តល់ព័ត៌មានឲ្យភ្ញៀវជាតិ និងអន្តរជាតិយល់កាន់តែច្បាស់ នូវការវិនិយោគក្នុងប្រទេសកម្ពុជា។
លោក Edwin Low បាននិយាយថា កម្មពិធីនេះនឹងអាចធ្វើឲ្យ អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស ដែលកំពុងរស់នៅប្រទេសកម្ពុជា យល់កាន់តែច្បាស់ថែមទៀត។ វាពិតជាសំខាន់ណាស់ ក្នុងការពន្យល់ប្រាប់ អ្នកវិនិយោគនូវអាជ្ញាប័ណ្ណ ដែលត្រូវមានក្នុងនាមជាអ្នកអភិវឌ្ឍន។
លោក Edwin Low បានប្រាប់ Fresh News ឲ្យដឹងទៀតថា ខុនដូ Axis Residences ពិតជាបានទាក់ទាញអ្នកវិនិយោគ ពីក្រៅប្រទេសឲ្យចូលមកវិនិយោគ ក្នុងប្រទេសកម្ពុជាយ៉ាងច្រើន ជាពិសេស គឺការវិនិយោគលើខុនដូ Axis Residences។ មូលហេតុដែលអ្នកវិនិយោគធ្វើការវិនិយោគ លើខុនដូ Axis Residences ព្រោះ Axis Residences ស្ថិតនៅទីតាំងប្រកបដោយ ភាពងាយស្រួលក្នុងការស្នាក់នៅ ដោយស្ថិតនៅចន្លោះអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងកណ្តាលទីក្រុងក្នុងភ្នំពេញ។
Axis Residences ស្ថិតនៅក្នុងតំបន់ដែលមានតំរូវការ ជួលខ្ពស់ហើយទទួលបានផល ពីការជួលរហូតដល់ ១០.០៨% ទៅ ១១.៤២% ក្នុងមួយឆ្នាំ ជាពិសេស Axis Residences មានតំលៃសមរម្យ ត្រឹមតែ១៥៨០ដុល្លារប៉ុណ្ណោ ក្នុង១ម៉ែត្រការរ៉េ រួមមានរបៀបបង់ប្រាក់ ដែលមានការវិលប្រាក់ត្រឡប់មកឲ្យ អតិថិជនវិញផងដែរ លើសពីនេះទៅទៀត មានការផ្តល់ជូនដោយ ឥតគិតថ្លៃនូវចំណតរថយន្ត ម៉ាស៊ីនត្រជាក់ ទូចង្រ្កាន សំភារះផ្ទះបាយ ទូរដាក់សំលៀកបំពាក់ និងសំភារះម៉ាក់ល្បីៗផ្សេងៗទៀត។
លោកបានលើកឡើងថា បច្ចុបន្បន្នអ្នកស្នាក់នៅខុនដូ ត្រូវការចំណតរថយន្តកាន់តែច្រើនឡើងៗ ដូច្នេះនៅក្នុងរាជធានីភ្នំពេញ មានតែនៅ ខុនដូ Axis Residences ប៉ុណ្ណោះដែលមានចំណត លើសពីចំនួនផ្ទះស្នាក់នៅ ហើយចំណតរថយន្តនេះ ផ្តល់ជូនដោយឥតគិតថ្លៃ។
ខុនដូ Axis Residences មានឧបករណ៌ប្រើប្រាស់យ៉ាងសំបូរបែប ការរចនាម៉ូតបែបអន្តរជាតិដោយក្រុមហ៊ុន AGA Architect Pte Ltd មកពីសិង្ហបុរី គ្រប់គ្រងគុណភាពសំណង់ដោយក្រុមហ៊ុន Sanwah Project Management Pte Ltd មកពីប្រទេសសិង្ហបុរី វិស្វករទឹកភ្លើងដោយក្រុមហ៊ុន ICON Engineers LLP មកពីសឹង្ហបុរី និងវិស្វករគ្រោងអាគារដោយក្រុហ៊ុន KCL Consultants Pte Ltd មកពីទេសសិង្ហបុរី ។ កត្តាទាំងអស់នេះ ធ្វើឲ្យអតិថិជនរបស់យើង និយាយតៗគ្នាថា Axis Residences នាំមកកាន់កម្ពុជានូវរបៀបរស់ថ្មីបែបសហសម័យ។ សូមកុំខកខានឲ្យសោះ!
ពត៌មានបន្ថែម: www.springcjw.com / 023 6368 005 / 010777 472