(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រមុខ NATO ប្រាប់ឱ្យលោកខាងលិចត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅអ៊ុយក្រែន

២៖ កងនាវារុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិក ចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល ១សប្តាហ៍ ដោយមានការចូលរួមពីនាវាជាង ៤០គ្រឿង

៣៖ ប្រេសិតអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ជួបពិភាក្សាគ្នាអំពីភាពតានតឹង ជុំវិញបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

៤៖ តួកគីផ្លាស់ប្តូរឈ្មោះជាផ្លូវការនៅ UN ពី «Turkey» ទៅជា «Turkiye»

៥៖ អ៊ុយក្រែនអះអាងថា ខ្លួនមិនមានផែនការប្រើប្រព័ន្ធមីស៉ីលអាមេរិក វាយប្រហារចូលទឹកដីរុស្ស៉ីឡើយ

៦៖ ក្រុមហ៊ុនផលិតអាវុធតួកគី សុខចិត្តឱ្យយន្តហោះដ្រូនយោធា១គ្រឿង ទៅលីទុយអានី ដោយឥតគិតថ្លៃ