(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានបណ្តាញជនជាតិចិនដីគោក និងចិនតៃវ៉ាន់ ចំនួន៣៩នាក់ នៅស្រុកកំណើតរបស់ពួកគេវិញ ព្រលានយន្តហោះអន្តជាតិភ្នំពេញ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធល្មើសកាលពីពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ជនជាតិចិនដីគោក ណិងចិនតៃវ៉ាន ទាំង៣៩នាក់ ដែលត្រូវបណ្តេញចេញនៅថ្ងៃនេះ គឺពួកគេពាក់ព័ន្ធនឹងករណី ចាប់ជម្រិតតាមប្រព័ន្ធ Internet នាពេលថ្មីៗនេះ៕