(ស្វាយរៀង)៖ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់អង្គភាព Fresh News ថា នៅវេលាម៉ោង ជិត១២ ថ្ងៃត្រង់ ទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីរថយន្តក្រុងដឹកអ្នកដំណើរ ពីភ្នំពេញ-ហូជីមិញ របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស ក្រឡាប់នៅខាងលិចផ្សារស្វាយជ្រុំ បណ្តាលឲ្យរបួសធ្ងន់ស្រាល ចំនួន៣៧នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែ់នាំក្រឡាប់ គឺមកពីអ្នកបើករថយន្ត ងងុយដេក។
ក្រោយកើតហេតុ លោកបានបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ភ្លាមៗ ដោយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ សម្រាប់ជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ក៏មានជនជាតិបរទេសផងដែរ ប៉ុន្តែមិនដឹងថា ជាជនជាតិអ្វីខ្លះនោះទេ៕