(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញលិខិតបញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ​ហើយអង្គភាព Fesh News ទើបទទួលបានមុននេះបន្តិច។

ក្រសួងព័ត៌មានបានបញ្ជាក់ថា ការប្រកាសបញ្ឈប់ការចាក់ផ្សាយបទចម្រៀង ពីរបទខាងលើនេះ ក្រោយពីក្រសួងពិនិត្យឃើញថា បទចម្រៀងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកពីសីលធម៌ខ្មែរធ្ងន់ធ្ងរ។

ដូចនេះ ក្រសួងព័ត៌មានបានប្រកាសស្នើឲ្យ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីពេលនេះតទៅ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង​ នៃលិខិតបញ្ឈប់របស់ក្រសួងព័ត៌មាន៖