(ភ្នំពេញ)៖ ក្រោយកើតហេតុភ្លាមៗ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងដឹកនាំកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយកម្លាំងអាវុធហត្ថ បានចុះទៅពិនិត្យភ្លាមៗនៅកន្លែងបំផ្ទុះគ្រាប់បែកតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស ៣នាក់ ប្រុស ២នាក់ ស្រីម្នាក់ និងបែកកញ្ចក់រថយន្តលុច្សស៊ីស ពណ៌សមួយគ្រឿង។
តាមសេចក្តីរាយការណ៍ គ្រាប់បែកនេះ ត្រូវបានជនដៃដល់ ដាក់បំផ្ទុះក្រោយរថយន្ត រួចហើយផ្ទុះតែម្តង ហើយអ្នករងរបួសនោះ គឺអ្នកដំណើរតាមផ្លូវ ដោយឡែកអ្នកបើកថយន្ត បានរួចពីសេចក្តីស្លាប់។