(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹង ពីការពង្វាងចរាចរ ក្នុងឱកាសព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក (១៣-១៤-១៥) ដើម្បីកាត់បន្ថយការកកស្ទះតាមផ្លូវមួយចំនួន។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវដែលត្រូវរឹតបន្តឹងចរាចរណ៍ មានផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវលេខ២១៧ (ផ្លូវជើងឯក), ផ្លូវចោមចៅ (ផ្លូវវេងស្រេង), ផ្លូវលេខ៥៩៨ និងផ្លូវឧកញ្ញា ម៉ុង ឫទ្ធី។

សូមអានសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖