(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកឆ្នាំ២០១៦ (Miss Global 2016) និងបវរកញ្ញាខ្មែរអាមេរិកចំនួន០៦រូប ក្នុងដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ២៥​ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ ដើម្បីចូលរួមកម្មវិធីផ្សេងៗ និងអប់រំផ្សព្វផ្សាយពីបរិស្ថាន និងទេសចរណ៍នៅកម្ពុជា ក្រោមប្រធានបទ «សប្បុរសធម៌ដើម្បីបរិស្ថាន និងទេសចរណ៍»របស់ (Miss Global 2016) ដែលសហការរៀបចំ ដោយក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍ ។

គោលបំណងការ​រៀបចំ​កម្មវិធី​ «សប្បុរសធម៌​ដើម្បី​​បរិស្ថាន និងទេសចរណ៍»​ តាមរយៈ​ការប្រគុំតន្រ្តី​សប្បុរសធម៌ ការតាំង​ពិពណ៌​បរិស្ថាន ការផលិត​ស្ពត​អប់រំ និង​សកម្មភា​ពបរិស្ថាន​មួយចំនួន​ទៀត ជាមួយ​បវរ​កញ្ញា​ពិភពលោកដើម្បី៖ ១​៖ កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់ ​​និង​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ និងបរិស្ថាន ២៖ ​ចលនា​មហាជន​ឱ្យ​ចូលរួមក្នុង​សកម្មភាព​គាំពារបរិស្ថាន ​និងការអភិរក្ស​ជីវៈចម្រុះ ៣៖ លើក​កម្ពស់​ការយល់ដឹង​ពី​បរិស្ថាន ក៏ដូចជា​រៀបចំ​ស្ពតវីដេអូ​អប់រំ​បរិស្ថាន ​សម្រាប់​ផ្សព្វផ្សាយ​តាម​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មានបណ្តាញ​ទំនាក់ទំនង​សង្គម និង​​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​នានា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ និងចូលរួមនូវសកម្មភាពមួយចំនួននៅតាមទីសាធារណៈ សាលារៀន និងសាកលវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តា ដើម្បីកៀរគរមូលនិធិ សម្រាប់បម្រើឱ្យការងារ មនុស្សធម៌ បរិស្ថាន និងទេសសចរណ៍។ សម្រាប់សមាសភាព ប្រតិភូបវរកញ្ញាពិភពលោក ២០១៦ និងបវរកញ្ញាខ្មែរអាមេរិក ទាំង៦នាក់នេះរួមមាន៖
១៖ កញ្ញា Angela Bonilla ជ័យលាភីលេខ១ (អេក្វាទ័រ)
២៖ កញ្ញា Mealyann Nita Seing ជ័យលាភីលេខ២ (ខ្មែរ-អាមេរិកាំង)
៣៖ កញ្ញា Caitlynn Henry ជ័យលាភីលេខ៣ (អូស្រ្តាលី)
៤៖ កញ្ញា Nikola Bechynova ជ័យលាភីលេខ៤ (សាធារណៈ រដ្ឋឆេក)
៥៖ កញ្ញា Maya Rotha Gilliss-chapman ជ័យលាភីលេខ៤ (អាមេរិកាំង)
៦៖ កញ្ញា Britt Roselyn Camilo Rekkdal ជ័យលាភីលេខ៤ (ណរវ៉េ) ៕