(កូឡាឡុំាពួ)៖ ជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងទៅ ដោយក្រុមប៉ូលិសម៉ាឡេស៊ី សង្ស័យពាក់ព័ន្ធនឹងការស្លាប់ របស់លោក Kim Jong Nam បងប្អូនរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងនិរទ្ទេសចេញពីម៉ាឡេស៊ី ដោយគ្មានការចោទប្រកាន់ អ្វីទាំងអស់។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧នេះ។

​វិស្វករកម្មវិធីបច្ចេកវិទ្យា លោក Ri Jong Chol អាយុ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ នៅផ្ទះរបស់លោកស្នាក់នៅ។ ដីកាចាប់ខ្លួន របស់លោក នឹងផុតកំណត់នៅថ្ងៃទី៣ ខែមិនាខាងមុខនេះ។ «លោក Ri ត្រូវបានគេរំពឹងថា នឹងត្រូវនិរទ្ទេសចេញ ខណៈអគ្គមេធាវី នឹងចោទប្រកាន់អ្វី ប្រឆាំងនឹងលោកនោះឡើយ»។ នេះបើតាមប្រភពមួយបានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ។

​លោក Ri Jong Chol ត្រូវបានគេជឿជាក់ថា បានដើរតួជាអ្នកបើករថយន្ត ឲ្យជនសង្ស័យជនជាតិកូរ៉េខាងជើងចំនួន៤នាក់ ដែលគេគិតថា ជាអ្នករៀបចំគម្រោង និងសម្លាប់លោក Kim Jong Nam។

​សូមជម្រាបថា​ លោក Kim Jong Nam បានស្លាប់នៅថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិ Kuala Lumpur ទី២ របស់ម៉ាឡេស៊ី៕