(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីថ្នាក់ដឹកនាំកាកបាទក្រហមគ្រប់រាជធានី ខេត្តក្រុងទាំងអស់ បានផ្ញើសារអបអរសាទរ ជូនលោក សាយ ឈុំ ​ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងជាប់ឆ្នោត។

នៅក្នុងលិខិតអបអរសាទរ របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែល Fresh News ទើបទទួលបានមុននេះបន្តិច បានសរសេរលើកឡើងថា «ឯកឧត្តម សាយ ឈុំ ពិតជាស័កិ្តសមនឹងភាពចាស់ទុំ នយោបាយ ដែលខ្ញុំមានជំនឿយ៉ាងមុតមាំថា ព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញតិ្តកំពូលរបស់រដ្ឋ នឹងបន្តដំណើរការបានជោគជ័យ ដើម្បីរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទិ្ធមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅគ្រប់វិស័យ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា​»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរ «ឯកឧត្តម ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអានលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រធានព្រឹទ្ធសភាដូចតទៅ៖

www.freshnewsasia.com