(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមិថុនានេះ បានចុះហត្ថលេខាលើសេចក្តី​សម្រេច ស្តីពីការតែងតាំងលោក កុយ គួង ជាប្រធានគណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និង ណូវែលហ្សេឡង់។

សូមជម្រាបថា ការតែងតាំង លោក កុយ គួង នេះធ្វើឡើងក្រោយអតីតអ្នកនាំពាក្យ​ក្រសួងការ​បរទេសរូបនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងលោកជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និង ណូវែលហ្សេឡង់៕ សូមអានសេចក្តីសម្រេច--->

www.freshnewsasia.com