(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា​​ នៅថ្ងៃទី២២ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​​​ពាក់ព័ន្ធ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​កាចែករំលែក​​រាល់​វិញ្ញាសា អត្រា​កំណែ​​ ឬ សន្លឹក​កិច្ចការ​បេក្ខជន​​​ ក្នុងរយៈពេល​ដំណើរការ​ប្រឡង​ និង​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​មិនទាន់​ត្រូវ​បាន​បញ្ចប់​។

ក្រសួងអប់រំបញ្ជាក់ថា បើអ្នកលេងបណ្តាញសង្គម មិនបញ្ឈប់ការចែករំលែកទេ ក្រសួង​នឹង​សហការ​ជា​មួយ​ស្ថាប័ន ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ម្ចាស់​ទំព័រ ឬ​ គណនី​ហ្វេសប៊ុក​​ទាំង​នេះ​​ មក​ទទួល​ខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​តាម​​​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំទាំងស្រុង៖