(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់ របួសស្រាល១១នាក់ និងរបួសធ្ងន់៤នាក់ ក្នុងនោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច៥គ្រឿង និងរថយន្តធំ៧គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ខែសីហា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៦៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៣២នាក់ របួសធ្ងន់ចំនួន២៤៨នាក់ និងរបួសស្រាលចំនួន១៣៣នាក់៕

[Forwarded from Pa Chetha]