(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រុមស្រ្តីបឹងកក់ និងបុរីកីឡាប្រមាណ៣០នាក់ បានលើកគ្នាតវ៉ាជាថ្មី នៅខាងមុខរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាបញ្ឈប់ការអនុម័តទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកតវ៉ាទាំងនេះ ដឹកនាំដោយ អ្នកស្រី យ៉ោម បុប្ផា, អ្នកស្រី ច្រាយ នីម ជាដើម។
ក្រៅពីសុំឱ្យបញ្ឈប់ការអនុម័តច្បាប់ NGO ក្រុមអ្នកតវ៉ា ក៏សុំឲ្យរដ្ឋសភាជួយអន្តរាគមន៍ ដល់អតីតប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បឹងកក់ទាំង ១៣គ្រួសារ ឲ្យបានរស់នៅលើដីរបស់ពួកគាត់វិញផងដែរ៕
។