(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍របស់ សមត្ថកិច្ច នៅវេលាម៉ោងជាង៨៖០០នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គិភ័យដែលឆេះផ្ទះមួយខ្នង នៅក្បែរទីតាំងរថយន្តពន្លត់អគ្គិភ័យ នាសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ ក្រោយពេលដែលមានការអន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យនៅក្បែរនោះ។ ទោះជាយ៉ាងណា ភ្លាមៗនេះ មិនទាន់មានរបាយការណ៍ណាមួយ បញ្ជាក់អំពីទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្តែបើតាមភ្នាក់ងារ Fresh News ដែលទៅដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យ បានឆេះអស់ស្ទើតែទាំងស្រុងតែម្តង៕