(ភ្នំពេញ)៖ ទីបំផុតច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ ដោយព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ លើកយកយកពិនិត្យ និងសម្រេចទទួលស្គាល់ផ្លូវការ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់មកទើបថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ៩ជំពូក និង៣៩មាត្រា កន្លងមកច្បាប់នេះ ត្រូវបានតំណាងរាស្រ្តបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ប្រឆាំងមិនឲ្យមានច្បាប់នេះ ដោយអះអាង មិនទាន់ពិភាក្សាគ្រប់ជ្រុងជ្រោយនោះ៕
ខាងក្រោមនេះជាច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទាំងស្រុង ដែលព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់-->