(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅទីស្តីការក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ គណ:កម្មការទិដ្ឋាការ និងបញ្ជិកាឱសថ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានគណ:កម្មការនេះ ដើម្បីពិភាក្សាលើបញ្ហាចុះទិដ្ឋាការ និងបញ្ជិកាឱសថ។

លោកស្រីបានជម្រុញការ យកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ក្នុងការពិនិត្យគុណភាពឱសថ មុននឹងសម្រេចផ្តល់ចុះទិដ្ឋាការ បញ្ជិការមុខឱសថណាមួយដែល ស្នើសុំដោយក្រុមហ៊ុន និងត្រូវបន្តតាមដាន គុណភាពឱសថទាំងអស់ ទៅតាមលក្ខណ:បច្ចេកទេស អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ដែលមានជាធរមាន។

សមាសភាពចូលរួមកិច្ចប្រជុំនេះមាន លោកប្រធាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន មន្រ្តីនាយកដ្ឋាននេះ លោកប្រធានមជ្ឍមណ្ឌលជាតិ មន្ទីរពិសោធន៍និងមន្រី្តជំនាញ ផ្នែកពាក់ព័ន្ធ និងតំណាងលោកគ្រូពេទ្យដែលជា អ្នកប្រើប្រាស់ផ្តល់ការព្យាបាល នៅតាមបណ្តាមន្ទីរពេទ្យជាតិ សរុប២២នាក់៕