(គៀវ)៖ តម្លៃប្រេងឆៅហក់ឡើងដល់ ១០៥ដុល្លាអាមេរិកក្នុងមួយប៉ារែលជាលើកដំបូង ចាប់ពីឆ្នាំ២០១៤ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Giovanni Stonovo អ្នកវិភាគរបស់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុសកល (UBS) បាននិយាយថា «រុស្ស៊ី គឺជាប្រទេសផលិតប្រេងធំទីបី និងជាអ្នកនាំចេញប្រេងធំជាងគេទីពីរលើលោក។ ដោយសារធ្លាក់ចុះការស្តុក និងការថយចុះថាមពលលើស ទីផ្សារប្រេងមិនអាចមានលទ្ធភាពផ្គត់ផ្គង់ ការរំខានធំបែបនេះបានទេ»

គួរបញ្ជាក់ថា រុស្ស៊ីក៏ជាប្រទេសផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេ ដល់អឺរ៉ុបផងដែរ ដោយផ្តល់ប្រមាណ ៣៥% នៃការផ្គត់ផ្គង់សរុប៕