(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានដាក់សំណើទៅធនាគារជាតិនៃកម្ពុជា សុំកិច្ចសហការតាមផ្លូវច្បាប់ លើសហគ្រាសចំនួន០២ ដែលប្រកបអាជីវកម្មជាប្រតិបត្តិករឥណទាន ដោយពុំបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ។ នេះបើតាមសំណើ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។

ប្រតិបត្តិករឥណទានទាំង ២នោះរួមមាន៖

១៖ សហគ្រាសឈ្មោះ Happy Loan Cambodia Co., Ltd. ជាសហគ្រាសដែលបានចុះបញ្ជីពន្ធដារ ប៉ុន្តែមិនបានធ្វើបច្ចុប្បន្នភាព ព័ត៌មានសហគ្រាស និងមិនបានប្រកាសបង់ពន្ធឡើយ
២៖ សហគ្រាសឈ្មោះ Tiger Loan ជាសហគ្រាស ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីពន្ធដារនៅឡើយ៕