(ភ្នំពេញ)៖ កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានលេីកឡេីងថា ការបណ្តុះបណ្តាលបុគ្គលិកឲ្យស្គាល់ពីតួនាទី ទំនួលខុសត្រូវ ចេះធ្វើការងារជាក្រុម និងយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន ងាយជួយឱ្យក្រុមហ៊ុនរីកចម្រើន។

ការលេីកឡេីងបែបនេះ របស់កញ្ញា ស៊ូ មុន្នីពេជ្យ ធ្វើឡើងក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «បទពិសោធន៍លើការវិនិយោគ Tube Coffee ក្នុងទីផ្សារកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

កញ្ញា ស៊ូ មុន្នីពេជ្យ បានបញ្ជាក់ថា «ការបង្រៀនរបស់យេីង មានតាំងពីជំនាញទន់ ជំនាញរឹង និងជំនាញផ្សេងៗទៀត ដែលធ្វេីឲ្យក្រុមការងារ ចេះធ្វេីការងារជាក្រុម និងយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន»៕

ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃការលើកឡើង របស់កញ្ញា ស៊ូ មុន្នីពេជ្យ៖