(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group និងជាអ្នកជំនួញដ៏ល្បីក្នុងវិស័យស្រូវអង្ករ បានលើកឡើងថា មិនមែន​​រាល់ឱកាសទាំងអស់ មិនមែនសុទ្ធតែ​អាចចាប់បាន​ទាំងអស់​នោះទេ ប៉ុន្តែត្រូវមើលថា តើឱកាស​នោះស័ក្តិសមជាមួយយើងដែរ ឬអត់​ បើមិនដូច្នេះទេ វាអាចនឹងផ្តល់នូវបរាជ័យក្នុងការប្រកបរបររកស៊ី ឬការធ្វើធុរកិច្ច។

ឧកញ៉ា ចាន់ សុឃាំង លើកឡើងបែបនេះ ធ្វើឡើងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍ការអភិវឌ្ឍជំនួញរបស់ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group» របស់បណ្តាញព័ត៌មាន Fresh News។

លោកបានពន្យល់ថា «យើង​មិនមែនគិតថា រាល់ឱកាសទាំងអស់ សុទ្ធតែយើងអាចចាប់បាន ទទួលយកបានទាំងអស់គ្នាទេ យើងត្រូវមើលថាតើឱកាសទាំងអស់នោះ ស័ក្តិសមជាមួយយើងដែរ ឬអត់? ឧទាហរណ៍ថា ឱកាសនៅក្នុងវិស័យផ្សព្វផ្សាយ ក៏ប៉ុន្តែយើងវាមិនមានទេពកោសល្យនៅ ក្នុងការធ្វើការផ្សព្វផ្សាយ អ៊ីចឹងយើងហក់ចូលទៅ ​កត្តាដែលអាចធ្វើឱ្យយើងជោគជ័យ គឺមានតិច ហេតុនេះការលំបាកច្រើនយើងនឹងប្រឈម។»

ដើម្បីទទួ​លបានជោគជ័យ លើការធ្វើជំនួញអ្វីមួយ គួរសម្លឹងមើលឱកាសណា ដែល​នៅក្បែរខ្លួន​ ហើយសក្កសមនឹងសមត្ថភាព ឬសក្តានុពលរបស់ខ្លូន ដែលអាចសម្រចបាន។ ​ហើយជាមួយគ្នានេះ លោកលើកទឹកចិត្តដល់អ្នកដែលចង់ធ្វើអ្វីមួយ ឬចាប់ផ្តើមមុខជំនួញណាមួយ ត្រូវផ្តោតលើការងារនោះ ​កុំធ្វើតិចតួច ហើយចង់បានផល ព្រោះនៅក្នុងការធ្វើធុរកិច្ចមិនមែនងាយស្រួលនោះឡើយ។

លោកបានលើកឡើងផងដែរថា បើសិនជាយើងចង់បានលឿនពេក ​មិនត្រឹមតែម្ចាស់អាជីវកម្មទេ ដែលទទួលបាននូវសម្ពាធ សូម្បីតែបុគ្គលិកថ្នាក់ក្រោមក៏ទទួលសម្ពាធ​នោះគ្នាដែរ៕

សូមស្តាប់ការពន្យល់របស់ឧកញ៉ា ចាន់ សុឃាំង៖