(ភ្នំពេញ)៖ ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៩ឆ្នាំ បានធ្លាក់ចេញពីពានរង្វាន់ជើងឯកអាស៊ី AFC Championship U19 2018 មុនគេ​ បន្ទាប់ពីចាញ់អូស្ត្រាលី ២-១ ដែលស្ថិតក្នុងពូល C នៃការប្រកួតលើកទី ២ នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ការប្រកួតដំបូង របស់ក្រុមវៀតណាម បានចាញ់ក្រុមហ្សកដានី ២-១ មុនបន្តរបូត ៣ពិន្ទុជាមួយ ក្រុមអូស្តា្រលី ក្នុង២ប្រកួតរបស់ក្រុមជោគជ័យនៅអាស៊ាន ពុំទាន់មានពិន្ទុនៅឡើយ ខណៈអូស្ត្រាលី មាន ៤ពិន្ទុ​ ហើយនឹងក្រុមហ្សកដានី មាន ៣ពិន្ទុ ដោយត្រូវរង់ចាំការប្រកួតចុងក្រោយនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែតុលា ខាងមុខនេះ។

ខណៈក្រុមអាស៊ាន ៣ទៀតគឺក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្រុមថៃ និង ម៉ាឡេស៊ី ក៏ចាប់ផ្តើមប្រកួតមិនបានល្អដែរដោយពួកគេក៏មានភាគរយតិចណាស់ក្នុងការបន្តប្រជែងពាននេះផងដែរ គ្រាដែលសង្ឃឹមទៅលេង World Cup លើកទី២ របស់វៀតណាម ត្រូវបានបញ្ចប់ដោយ ២ប្រកួតដំបូងរបស់ពួកគេ៕