(អាមេរិក)៖ នៅក្នុងព្រឹត្តិការណ៍ប្រណាំងឡានដ៏ធំសម្បើម មានរថយន្តចំនួន ២១ គ្រឿង បានជួបគ្រោះថ្នាក់ បុក ក្រឡាប់គរពីលើគ្នា ក្នុងអំឡុងពេលប្រណាំង នៅទីលានប្រណាំងរថយន្ត (Daytona International Speedway) នាឆ្នេរ Daytona កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយក្នុងនោះ មានរថយន្តចំនួន ១០គ្រឿង បានក្រឡាប់គរពីលើគ្នា ខណៈការប្រណាំង មានចម្ងាយ ៨០៥ គីឡូម៉ែត្រ។

អ្នកបើកបររថយន្តប្រណាំង លោក Paul Menard គឺជាមនុស្សដំបូង ដែលបានបុកជាមួយរថយន្តប្រណាំងរបស់លោក Matt DiBenedtto ដែល​បណ្ដាលឲ្យមានរថយន្តជាច្រើនទៀត បានបុកបន្តគរពីលើគ្នា ខ្ទាតចេញពីខ្សែទីលានប្រកួត ធ្វើឲ្យខូចខាតអស់រថយន្តប្រណាំងជាច្រើនគ្រឿង។

ការប្រណាំងត្រូវបានបឈ្ឈប់ក្នុងរយៈពេល ២៥នាទី ខណៈសល់១០ជុំទៀត ចប់ការប្រកួត ប៉ុន្តែជាសំណាងល្អ អ្នកបើកបរ ឡានប្រណាំង មិនរងរបួស។ លោក Menard បាននិយាយថាលោកនឹងទទួលខុសត្រូវ ចំពោះការខូចខាតមួយនេះ «ខ្ញុំបានធ្វើឲ្យខូចខាតរថយន្តប្រណាំងជាច្រើន ដូច្នេះ ខ្ញុំមិនមានអារម្មណ៍ស្រណុកចិត្តចំពោះរឿងមួយនេះឡើយ»