(ក្រុងឡុងដ៍)៖​ លោក​ Unai Emery អ្នកចាត់ការទូទៅក្លឹបកាំភ្លេីងធំ​ Arsenal បានសម្រេចដកតួនាទីប្រធានក្រុមពីកីឡាករខ្សែបម្រេី​ Granit Xhaka ជាផ្លូវការហេីយ​ ដោយតែងតាំងមិត្តរួមក្រុម​ Pierre-Emerick Aubameyang ជំនួសវិញ។

ការសម្រេចផ្ទេរមុខតំណែងនេះដែរត្រូវបានធ្វេីឡេីង​ ក្រោយពេលអ្នកចាត់ការបានជួបពិភាក្សាជាមួយកីឡាករស្វីសកាលពីម្សិលមិញ​ ដោយមានការឯកភាពពី​ Xhaka និងទទួលកំហុសរបស់គេផងដែរ។

កំហុសរបស់កីឡាករដែលបានចូលលេងអោយ​ Arsenal ១៤៤ប្រកួតនៅ​ Emirates បានប៉ះពារជាមួយអ្នកគាំទ្ររបស់ខ្លួន​ ក្រោយពេលត្រូវបានពិន័យកាតក្រហម​ ក្នុងដែលកាំភ្លេីងធំលេងស្មេី​ ២-២​ ទល់នឹងភ្ញៀវ​ Crystal Palace នៅ​ Premier League នៃសប្តាហ៍១០​ ជេីងទី១។

បន្ថែមលេីនេះ​ ទាំង​ Xhaka និង​ Mesut Ozil ក៏បន្តអវត្តមានពីជំនួប​ Arsenal ប៉ះម្ចាស់ផ្ទះ​ Vitoria de Guimaraes របស់ព័រទុយហ្គាល់នៅ​ UEFA Europa League រាត្រីថ្ងៃស្អែកផងដរ៕