(ភ្នំពេញ)៖ កីឡាករវ័យ ២៦ឆ្នាំ អ៊ុំ វិចិត្រ បានចូលរួមជាមួយក្លឹបបាល់ទាត់ក្រសួងការពារជាតិ ចាប់តាំងពីឆ្នាំ២០០៦ ក្នុងឈុតយុវជនថ្នាល និងដំឡើងទៅកាន់ក្រុមធំនៅឆ្នាំ២០១១ មុនពេលផ្លាស់មកកាន់កីឡដ្ឋាន RSN នៃក្លឹបភ្នំពេញក្រោន។

គួរដឹងដែរថា វិចិត្រ នឹងក្លាយជាសមាជិករបស់ក្រុមមានរហ្សសនាម សឹង្ហក្រហម ដែលមានមូលដ្ឋាននៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា វិចិត្រ ធ្លាប់សាងស្នាដៃដោយឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦ និងឆ្នាំ២០១៨ ខណៈរកជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧៕