(គូឡាឡាំពួ)៖ លោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) ដែលជាភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានតុលាការចោទប្រកាន់ពីបទលាងលុយកខ្វក់ ដែលពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយនៃមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Rosmah វ័យ ៦៦ឆ្នាំ នាថ្ងៃព្រហស្បតិ៍នេះ បានរងការចោទប្រកាន់សរុប១៧ករណី ក្រោមច្បាប់ប្រឆាំងអំពើលុបលាងលុយកខ្វក់នៃប្រទេសម៉ាឡេស៉ី ហើយលោកស្រី បានឆ្លើយបដិសេធចោលនូវការចោទប្រកាន់ទាំងអស់។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រីត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរប្រឆាំងអំពើពុករលួយម៉ាឡេស៉ីកាលពីថ្ងៃពុធម្សិលមិញ។
គួរជម្រាបថា សម្រាប់ស្វាមីរបស់លោកស្រី គឺលោក Najib វិញ សរុបមកទល់ពេលនេះ បានរងការចោទប្រកាន់ជាង ៣០ករណី ដែលក្នុងនោះរួមមានទាំងការរំលោភអំណាច ការរំលោភលើទំនុកចិត្ត និងការលាងលុយកខ្វក់ជាដើម ដែលទាក់ទិននឹងសំណុំរឿងមូលនិធិរដ្ឋ 1MDB ហើយលោកក៏បានច្រើនចោលរាល់ការចោទប្រកាន់ ដូចទៅនឹងភរិយាដែរ៕