(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាកំពុងព្យាយាមស្វែងរកមធ្យោបាយសម្លាប់រូបលោក នៅក្នុងបរិបទដែលទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា ស្ថិតនៅក្នុងភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

លោក ម៉ាឌូរ៉ូ ធ្វើការចោទប្រកាន់បែបនេះ នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ ឋនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)​ ដោយថែមទាំងចោទថារដ្ឋាភិបាលកូឡុំប៊ី ក៏មានជាប់ពាក់ព័ន្ធនឹងគំរោងសម្លាប់រូបលោកផងដែរ។​ ថ្លែង នាឱកាសនោះ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា​ «ពួកគេ (រដ្ឋាភិបាលកូឡុំប៊ី) បានទទួលបញ្ជាពីសេតវិមានដើម្បី សម្លាប់រូបខ្ញុំ...ប៉ុន្តែពួកគេនឹងមិនអាចប៉ះពាល់ខ្ញុំសូម្បីតែមួយសសៃសក់»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែល លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើការចោទប្រកាន់បែបនេះ ហើយព្រមពេល ជាមួយគ្នាលោកក៏បានមិនបានបង្ហាញភស្ដុតាងការពារការអះអាងរបស់លោកដែរ ខណៈក្រុមអ្នកនយោបាយប្រឆាំងនឹង រូបលោកយល់ថាវាគ្រាន់តែជាលេសបិទបាំងអសមត្ថភាពដឹកនាំ របស់ប្រធានាធិបតីរូបនេះតែប៉ុណ្ណោះ៕