(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថា រុស្ស៊ីគំាទ្រការបង្កើតសន្ធិសញ្ញា អាវុធនុយក្លេអ៊ែរ Intermediate Nuclear Forces Treaty (INF) គឺជាកិច្ចព្រមព្រៀងពហុភាគីមួយ ដែលមិនមែនបំណងចង់ឱ្យចិនតែមួយគត់ចូលរួមនោះទេ ប៉ុន្តែគឺសម្រាប់សមាជិកអង្គការណាតូ (NATO) ទាំងអស់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះ លោក Antonov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីបានគាំទ្រ និងជួយសម្រួលដល់ការបង្កើតសន្ធិសញ្ញា INF គឺក្នុងគោលបំណងទុកវាជាកិច្ចព្រមព្រៀងពហុភាគី ពោលគឺមិនមែនសម្រាប់តែចិនឡើយ តែបណ្ដា ប្រទេសជាសមាជិកអង្គការណាតូទាំងអស់ដូចជាអង់គ្លេស និងបារាំង ក៏គួរតែចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ»។
គួរបញ្ជាក់ថា បើតាមលោក Anatoly Antonov INF មិនមែនជាកិច្ចព្រមព្រៀងថ្មីថ្មោងនោះទេ តែវាមានអាយុកាលជាង ១០ឆ្នាំ ទៅហើយ។ លើសពីនេះទៅទៀត អគ្គរដ្ឋរុស្ស៊ីរូបនេះក៏បានសង្កតធ្ងន់ដែរថា បើទោះជាសហរដ្ឋអាមេរិកព្រមានដកខ្លួនចេញពី សន្ធិសញ្ញា INF ក៏ដោយ ក៏មកទល់នឹងពេលនេះទីក្រុងម៉ូស្គូ មិនទាន់ទទួលបានការសម្រេចចិត្តជាផ្លូវការណាមួយ ពីទីក្រុងវ៉ាស៊ីនតោននៅឡើយដែរ៕