(ម៉ូស្គូ)៖ អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy បាននិយាយថាសហភាពអឺរ៉ុបគួរតែដកទណ្ឌកម្មសេដ្ឋកិច្ចពីរុស្ស៊ី បើពុំដូច្នោះទេមានតែបោះបង់រុស្ស៊ីទៅឱ្យចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Sarkozy ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅស្រុកនាពេលថ្មីៗនេះ។ ថ្លែងនាឱកាស នោះអតីតប្រធានាធិបតីបារាំងរូបនេះ បានលើកឡើងដូច្នេះថា៖«រុស្ស៊ី និងចិនគួរតែធ្វើការងារជាមួយគ្នានៅក្នុងបរិយាកាសទុកចិត្ត គ្នាទៅវិញទៅមក ដ្បិតការដាក់ទណ្ឌកម្មមិនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញបើសហភាពអឺរ៉ុបមិនព្រម ដកទណ្ឌកម្មទេ នោះរុស្ស៊ីនឹងកាន់តែខិតជិតទៅរកចិនខ្លាំងឡើងៗ»។

សូមជម្រាបថា បើតាមលោក Sarkozy សហភាពអឺរ៉ុប គួរតែពង្រឹងទំនាក់ទំនងមិត្តភាពជាមូលដ្ឋានត្រីភាគីនោះគឺសហភាពអឺរ៉ុប តួកគី និងរុស្ស៊ី។ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីតាមសហរដ្ឋអាមេរិក តាំងតែពីឆ្នាំ២០១៤មកម្លេះ ក្រោយរុស្ស៊ី បានក្រសោបគ្រប់គ្រងតំបន់ឧបទ្វីបគ្រីមមៀពីអ៊ុយក្រែន៕