(ប៉េកាំង)៖ គណៈកម្មការត្រួតពិនិត្យសេវាធានារ៉ាប់រង និងធនាគារនៃប្រទេសចិន ហៅកាត់ថា CBIRC នាថ្ងៃពុធសប្តាហ៍នេះបានដាក់ចេញនូវសេចក្តីព្រាងថ្មីមួយស្តីពីការធ្វើនិយ័តកម្មទៅលើធនាគារបរទេស ដើម្បីស្ទង់មតិយល់ឃើញរបស់សាធារណជន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ CBIRC ការកែសម្រួលលើបទបញ្ញត្តិសម្រាប់ការធ្វើនិយ័តកម្មធនាគារបរទេសនេះ មានគោលដៅពង្រីកការបើកចំហនៃឧស្សាហកម្មធនាគារ ពង្រឹកភាពប្រកួតប្រជែងរវាងធនាគារនានា លើកកម្ពស់សមត្ថភាពទប់ស្កាត់ហានិភ័យនៃធនាគារបរទេស និងលើកស្ទួយការការពារសិទ្ធិក៏ដូចជាផលប្រយោជន៍អតិថិជនរបស់ធនាគារ។
គួរជម្រាបថា គណៈកម្មការ CBIRC បានបង្កើនការអនុវត្តន៍វិធានការបើកចំហទីផ្សារតាមផ្នែកខុសៗគ្នាជាច្រើន៕