(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក បានចាប់ខ្លួនមនុស្ស៣២នាក់ ក្នុងបាតុកម្មតវ៉ាមួយរៀបចំឡើងក្រុមសមាគមឈ្មោះ Quaker នៅឯតំបន់ព្រំដែនជាប់ម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នំា២០១៨។
ក្រុមអ្នកតវ៉ាមានគ្នាប្រមាណជា ៣០០នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅឯឧទ្យាន Field State នៃទីក្រុង San Diego មាន ពំ្រប្រទល់ជាប់ទីក្រុង Tijuana ប្រទេសម៉ិចស៊ីកូ។ ក្រុមអ្នកតវ៉ាទាំងនេះ បានអំពាវនាវឱ្យអាជ្ញាធរអាមេរិកបញ្ឈប់ការឃុំខ្លួន និងបណ្ដេញជនអន្តោប្រវេសន៍ ហើយមិនតែប៉ុណ្ណោះពួកគេក៏បានបង្ហាញការគំាទ្រផងដែរដល់ក្រុមជនអន្តោប្រវេសន៍មកពី បណ្ដាប្រទេសអាមេរិកកណ្ដាល ដែលកំពុងព្យាយាមស្វែងរកសិទ្ធិជ្រកនៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យដាក់ពង្រាយយោធារាប់ពាន់នាក់ក្នុង គោលបំណងជួយដល់ឆ្មាំព្រំដែនទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍មកពីតំបន់អាមេរិកកណ្ដាល ដែលកំពុងសម្រុកចូល មកកាន់សហរដ្ឋអាមេរិកតាមរយៈព្រំដៃននៃប្រទេសម៉ិចស៊ីកូ៕