(អ៊ីស្រាអែល)៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanuyahu បានឱ្យដឹងនៅថ្ងៃចន្ទនេះថាអ៊ីស្រាអែល នឹងរៀបចំការបោះឆ្នោតសកលមុនអណត្តិនៅខែមេសា ឆ្នាំ២០១៩ ហើយការសម្រេចចិត្តបែបនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលចំរុះរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter អ្នកនាំពាក្យរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា៖«ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចំរុះបានសម្រេចចិត្តជាឯកច្ឆ័ន ក្នុងការរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនអណត្តិនៅដើមខែមេសា ឆ្នាំ២០១៩ខាងមុខនេះ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Netanyahu កំពុងស្ថិតនៅក្នុងអណត្តិទី៤របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហើយ បើតាមច្បាប់អ៊ីស្រាអែល ការបោះឆ្នោតសកលត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៩ឯណោះ៕