(ដាម៉ាស់)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) នៅថ្ងៃចន្ទនេះបានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសង្រ្គាមនៅក្នុង​ប្រទេសស៊ីរី មានចំនួនទាបជាង ២០,០០០នាក់ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​ នៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមអង្គការ SOHR មនុស្សសរុប១៩,៦៦៦នាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមស៊ីរី នៅឆ្នាំ២០១៨នេះ ហើយនេះអាច និយាយបានថាគឺជាអត្រាទាបមួយបើធៀបទៅនឹងឆ្នាំមុនៗ។

គួរបញ្ជាក់ថា សង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីឆ្នាំ២០១១មកម្លេះ ហើយមកទល់នឹងពេលកងកម្លាំងរដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតី លោក បាស្សា អាល់អាសាដ បានវាយដណ្ដើមគ្រប់គ្រងទឹកដីស្ទើទាំងស្រុង ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនដកកងទ័ពចេញ ពីប្រទេសស៊ីរី៕