(ម៉ូស្គូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់ហើយ ខណៈមនុស្ស៨នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ក្នុងហេតុការណ៍បាក់រលំអគារស្នាក់នៅមួយកន្លែងនៅឯទីក្រុង ម៉ាកនីតូហ្គសក៍ (Magnitogorsk) ភាគនិរតីប្រទេសរុស្ស៊ី ដែលមានចម្ងាយជាង ១,៤០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ។ នេះបើតាមអាជ្ញាធររុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។
យោងតាម អាជ្ញាធររុស្ស៊ី អគារស្នាក់នៅដែលមានកម្ពស់១០ជាន់បានបាក់រលំ ក្រោយមានការផ្ទុះហ្គាសយ៉ាងកក្រើកនៅម៉ោង ៤៖០០នាទីទៀបភ្លឺកាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯ អាជ្ញាធរនៅក្នុងតំបន់ក៏បានទទួលស្គាល់ដែរថាសោកនាដកម្មនេះគឺបង្កឡើងដោយការផ្ទុះហ្គាសនៅក្នុងអគារតែម្ដង។
គួរបញ្ជាក់ថា មុនកើតហេតុការណ៍បាក់រលំអគារខាងលើ មានមនុស្ស១២០នាក់កំពុងស្នាក់ ហើយការផ្ទុះហ្គាសដ៏សម្បើមនេះក៏បានបំផា្លញបន្ទប់ចំនួន៤៨ ផងដែរ៕