(វ៉ាស៊ីនតោន)៖ សភាអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ស្ថិតក្នុងគោលដៅរារាំងកុំឱ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានអនុម័តនៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសំឡេងគាំទ្រ ៣៥៧ ទល់នឹង ២២សំឡេង តែមិនមាន សំឡេងគាំទ្រណាមួយពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនោះឡោះយ។ សេចក្ដីព្រាងច្បាប់នេះទៀតសោតនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាគ្រប់គ្រងគណបក្សសាធារណរដ្ឋ ប៉ុន្តែទន្ទឹមគ្នាគេទាន់មិនប្រាកដឡើយថា សមាជិកព្រឹទ្ធសភាយល់ព្រមអនុម័តដែរ ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសារព័ត៌មាន New York Times បានចេញផ្សាយថា លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានប្រាប់ទីប្រឹក្សារបស់លោកជាច្រើនដងថា លោកចង់ដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ បន្ទាប់ពីលោកផ្ទាល់បានរិះគន់បណ្ដាប្រទេសជាសមាជិក ជាពិសេសគឺអាល្លឺម៉ង់ ជុំវិញការចំណាយមិនគ្រប់គ្រាន់ លើកញ្ចប់ថវិកាយោធាតាមការកំណត់របស់ណាតូ៕