(អេស្ប៉ាញ)៖ ចៅក្រមតុលាការជាន់ខ្ពស់អេស្ប៉ាញ លោក José de la Mata បាននិយាយថាមេដឹកនាំម្នាក់នៃក្រុមជនបិទ មុខចំនួន១០នាក់ដែលបានវាយប្រហារ និងសម្រុកចូលក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ាឌ្រីដ កាលពីខែកុម្ភៈកន្លង ទៅគឺបានទាក់ទងជាមួយ FBI អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
យោងតាមលោក Mata មេដឹកនាំនៃក្រុមជនបិទ មុខចំនួន១០នាក់ខាងលើមានឈ្មោះថា Adrian Hong Chang គឺជា ពលរដ្ឋម៉ិចស៊ីកូម្នាក់រស់នៅសហរដ្ឋអាមេរិក បានទាក់ទងជាមួយ FBI ប៉ុន្មានថ្ងៃក្រោយអនុវត្តផែនការរបស់ខ្លួនដោយចាក ចេញពីទីក្រុង Lisbon ទៅកាន់សហរដ្ឋអាមេរិកវិញ។ ចៅក្រមរូបនេះបន្ថែមថាក្រុមជនសង្ស័យបានចាប់មន្ត្រីទូត កូរ៉េខាងជើងជាច្រើននាក់សួរចម្លើយ និងយកបានព័ត៌មានមួយចំនួនប្រគល់ FBI ក្នុងទីក្រុងញូយ៉ក០៥ថ្ងៃបន្ទាប់ពីឆ្មក់ចូល ស្ថានទូតកូរ៉េខាងជើង។
លើសពីនេះទៅទៀត លោក Mata ក៏បានបង្ហើបពីអត្តសញ្ញាណជនសង្ស័យ២នាក់ផ្សេងទៀតផងដែរក្នុងនោះមាន ឈ្មោះ Sam Ryu ជាពលរដ្ឋអាមេរិក និង Woo Ran Lee ជាពលរដ្ឋកូរ៉េខាងត្បូង។ ប៉ុន្តែខាងសហរដ្ឋអាមេរិកមិនទាន់ធ្វើ ការអត្ថាប្បាយអ្វីទេ។
គួរជម្រាបថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ សារព័ត៌មានអេស្ប៉ាញជាច្រើនបានរាយការណ៍ថាក្រុមជនបិទមុខ១០នាក់ បានសម្រុកចូលស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ាឌ្រីត ហើយហេតុការណ៍នេះកើតមុនកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ដែលបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់៕