(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅតែប្រកាន់ជំហរដដែលថា លោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ខណៈលោកកំពុងប្រឈមមុខនឹងបទចោទជាច្រើនករណី ពាក់ព័ន្ធនឹងអំពើពុករលួយនៅអំឡុងពេលកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
លោក ណាជីប រ៉ាហ្សាក់ បានធ្វើដំណើរទៅដល់តុលាការក្នុងទីក្រុងគូឡាឡាំពួរ នៅរសៀលថ្ងៃពុធនេះ ដើម្បីបង្ហាញខ្លួនក្នុងសវនាការជំនុំជម្រះសាជាថ្មី។ ប៉ុន្តែ នៅពេលទៅដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏ទទួលបានការស្វាគមន៍ពីអ្នកគាំទ្រជាច្រើន នាក់ ព្រមទាំងបានថ្វាយបង្គំប៉ុន្មាននាទីផងដែរមុនចូលក្នុងអគារតុលាការ។
គួរបញ្ជាក់ថា លោក ណាជីប រ៉ាហ្សាក់ មានអាយុ ៦៥ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទចំនួន ០៧ករណី ក្នុងនោះរួមមានទាំង បទរំលោភលើសេចក្ដីទុកចិត្ត លាងលុយកង្វក់ និងរំលោភលើអំណាចពាក់ព័ន្ធនឹងលុយ ១០.៣លានដុល្លារ នៃមូលនិធិរដ្ឋ 1MDB ដែលមាននៅក្នុងគណនីធនាគាររបស់លោក៕