(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ទីបំផុតតៃវ៉ាន់ក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលអនុញ្ញាតការរៀបការភេទដូចគ្នា ដោយស្របច្បាប់។

២៖ ជុំវិញករណីសម្លាប់មនុស្សស្រីអាយុ១៩ឆ្នាំ និងវះយកកូនក្នុងផ្ទៃទៅបាត់នៅសហរដ្ឋអាមេរិក តុលាការចោទប្រកាន់លើមនុស្សបីនាក់។

៣៖ ទិដ្ឋភាពក្នុងភូមិ Jodipan ក្នុងក្រុង Malang នៃខេត្តជ្វាខាងលិចប្រទេសឥណ្ឌូណេស៊ី។

៤៖ ចិនឈប់ទិញសាច់ជ្រូកពីអាមេរិកក្នុងទ្រង់ទ្រាយធំ ដែលនាំឲ្យអាមេរិកខាតបង់កើនដល់ជាង ៦.៥ពាន់លានដុល្លារ។

៥៖ ធ្លាក់យន្តហោះខ្នាតតូចធុន Diamond DA42 aircraft នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់។

៦៖ យន្តហោះចម្បាំង F-16 ធ្លាក់ទៅបុកអគារមួយកន្លែងនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

៧៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅហ្វីលីពីន បណ្តាលឲ្យមនុស្ស០៨នាក់ស្លាប់ និង១១នាក់រងរបួស។