(វ៉ាស៊ីនតោន)៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងគ្រប់គ្រងសភាអាមេរិកនោះ បានយល់ព្រមអនុម័តលើកញ្ចប់ថវិកា ៤.៥ពាន់លានដុល្លារ ដើម្បីយកទៅជួយគាំទ្រដល់កិច្ចការជំនួយមនុស្សធម៌ សម្រាប់ជនអន្តោប្រវេសន៍ ដែលកំពុងជាប់គាំងនៅតំបន់ព្រំដែនភាគខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
ការអនុម័តកញ្ចប់ថវិកាខាងលើ ធ្វើឡើងចំពេលមានសេចក្ដីរាយការណ៍ជាច្រើនពីស្ថានភាពកាន់តែ លំបាករបស់ជនអន្តោប្រវេសន៍ ដែលមួយចំនួនមានទំាងកុមារបានបាត់បង់ជីវិត នៅពេលព្យាយាមលួចឆ្លងព្រំដែនពីទឹកដីម៉ិចស៊ីកូ ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។
តែទោះជាយ៉ាងនេះក្ដី កញ្ចប់ថវិកានេះនឹងត្រូវប្រឈមមុខនឹងដំណាក់កាលដ៏លំបាកនៅក្នុងការ បោះឆ្នោតសម្រេចនៅក្នុងព្រឹទ្ធសភាអាមេរិក ដែលកំពុងស្ថិតក្រោមការគ្រប់របស់គណបក្ស សាធារណរដ្ឋ។ បន្ថែមពីលើនេះសេតវិមានក៏បានអះអាងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងប្រើសិទ្ធិវ៉េតូជំទាស់ច្បាប់កញ្ចប់ថវិកានេះ ដោយចោទថាគណបក្សប្រជាធិបតេយ្យកំពុងទាញ ប្រយោជន៍ពីវិបត្តិជនអន្តោប្រវេសន៍បច្ចុប្បន្ន៕