(អ៊ីតាលី)៖ អតីតអ្នកកាសែតអ៉ីតាលី លោក David-Maria Sassoli ត្រូវបានគេបោះឆ្នោត ជ្រើសរើសឱ្យកាន់តំណែងជាប្រធានសភាអឺរ៉ុបសម្រាប់អាណត្តិថ្មីនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
លោក Sassoli មានអាយុ៦៣ឆ្នាំ បានទទួលការគាំទ្រ៣៤៥សំឡេង នៅក្នុងចំណោមសមាជិក សភាអឺរ៉ុបសរុបទាំង៦៦៧នាក់ នៅក្នុងការបោះឆ្នោតជុំទី២ ក្នុងទីក្រុង Strasbourg ប្រទេស បារាំង នៅថ្ងៃពុធនេះ។ លោក Sassoli បានផ្ដួលបេក្ខជន៣នាក់ផ្សេងទៀតហើយលោកនឹងត្រូវ ចូលកាន់តំណែងជាប្រធានសភាអឺរ៉ុបភ្លាមៗតែម្ដង។
គួរជម្រាបថា ការបោះឆ្នោតគាំទ្រលោក David-Maria Sassoli ជាប្រធានសភាអឺរ៉ុប ធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen ត្រូវបានជ្រើសរើសជាបេក្ខភាព សម្រាប់តំណែងប្រធានគណៈកម្មការអឺរ៉ុបជាស្ត្រីដំបូងគេបំផុត ដែលនឹងត្រូវជំនួសតំណែងលោក Jean-Claude Juncker បើសិនជាលោកស្រីទទួលបានការ យល់ព្រមពីសភាអឺរ៉ុប ក្នុងបោះឆ្នោតមួយនៅឯទីក្រុង Strasbourg នៅថ្ងៃទី១៧ ខែកក្កដា នេះ៕