(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានអនុម័តទទួលស្គាល់ លោកស្រី Kelly Craft ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅអង្គការសហប្រជាជាតិ បន្ទាប់ពីមុខតំណែងនេះបាននៅទំនេរអស់រយៈពេលខ្ទង់៧ខែមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
លោកស្រី Kelly Craft ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦សំឡេង ទល់នឹងសំឡេងប្រឆាំង៣៤សំឡេង។ រីឯកាលពីពេលអនុម័តរបស់លោក Nikki Haley ដែលបានលាលែងពីតំណែងឯកអគ្គរដ្ឋទូតនៅខែធ្នូ ឆ្នាំ២០១៨ វិញ ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិកដល់ទៅ៩៦នាក់។ នៅក្រោយការលាលែងរបស់លោកស្រី Haley ពីដំបូងឡើយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nuaert តាមពិត គឺជាជម្រើសដំបូង ដើម្បីឲ្យឡើងជំនួសលោកស្រី Haley ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រីបានប្រកាសដកខ្លួន ក្រោមហេតុផលគ្រួសារ។
គួរជម្រាបថា តួនាទីបច្ចុប្បន្នរបស់លោកស្រី Craft គឺជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាណាដា៕